Saturday, February 21, 2015

ការវិវត្តន៏របស់ក្មេងចាប់ពីរអាយុ ០៧​ ដល់ ១១ ឆ្នាំ


ក្មេងដែលមានអាយុ ៧​ ឆ្នាំ ដល់ ១១ ឆ្នាំ គឺពួកគេចាប់ផ្តើមចេះស្គាល់ខ្លួនឯងជាអ្នកហើយចាប់ផ្តើមចង់ដឹងចង់យល់និងចង់ស្គាល់អ្វីគ្រប់បែបយ៉ាងដែលមាននៅជំវិញខ្លួនរបស់ពួកគេ។ហើយនៅក្នុងវ័យនោះផងដែពួកគេចេះដឹងថាគេជាប្រុសរឺជាស្រី ហើយចាប់ផ្តើមស្គាលឪពុកម្តាយរបស់ពួកគេថាតើឪពុកម្តាយរបស់ពួកគេធ្វើអ្វីហើយប្រកបមុខរបរអ្វី។ជាក់ស្តែងក្មេងដែលនៅវ័យនោះពួកគេចូលចិត្តអ្វីដែលប្លែកៗនិងថ្មីៗសំរាប់ការអភិវត្តន៏ខ្លួនរបស់ពួកគេអោយមានភាពឆ្លាតវ័យនិងមានការចងចាំបានល្អជាពិសេសពួកគេឆាប់ចាប់បាននៅអ្វីៗដែលនៅជំវិញខ្លួនដូចជាការយកតំរាប់តាមឪពុកម្តាយអ្នកជិតខាងហើយត្រូវចងចាំថាក្មេងដែលស្ថិតនៅក្នុងវ័យនេះគេឆាប់ធ្វើនិងរៀនតាមយើងខ្លាំងណាស់បើយើងនិយាយអ្វីមួយមិនល្អនោះវានិងស្ថិតនៅក្នុងការចងចាំរបស់គេ។


ហើយយើងត្រូវចងចាំថាមិនត្រូវនិយាយអ្វីដែលមិនល្អ រឺ ស្រែកខ្លាំងៗដាក់ពួកគេរឺនៅពីរមុខពួកគេទេព្រោះវាងាយនិងអោយពួកគេរៀនតាម។ជាកស្តែងក្មេងដែលស្ថិតនៅក្នុងវ័យនោះពួកគេចូលចិត្តមើលអ្វីថ្មីៗដូចជាខ្សែរភាពយន្តថ្មីៗ គំនូជីចល់ ដែលនាំអោយពួកគេមានភាពឈ្លាវ័យនិងឆ្លាតឆាប់ចងចាំបានល្អនិងរហ័សរហួនទៀតផងខណះពេលអាយុនេះក្មេងបានចាប់ផ្តើមចូលចិត្តមើលទូរទស្សន៍ ឬមើលវីដេអូ តុក្តតាច្រើន។

 ឪពុកម្តាយត្រូវតាមដាន ថាអ្វីដែលក្មេងកំពុងមើលនៅក្នុងទូរទស្សន៍ ពីព្រោះវាអាចជះឥទ្ធិពលដល់ជីវិតរបស់គេនៅពេលដែលគេធំឡើង។ ក្មេងតែងតែមានវីរះបុរសមួយដែលគេស្រឡាញនិងចូលចិត្តបំផុត វីរះបុរសនោះអាចជាឪពុក ឬម្តាយរបស់គេ តារាភាពយន្តកុក្តតា។ ដូចនេះអ្វីដែលក្មេងបានចាត់ទុកជាវីរះបុរស់របស់គេត្រូវជាមនុស្សដែលល្អនិងជាគំរូ។ បើសិនជាក្មេងមានវីរះបុរសអាក្រក់នោះក្មេងនិង ធ្វើតាមសកម្មភាពដែលវីរះបុរសរបស់គេបានធ្វើ។

0 comments:

Post a Comment