Saturday, February 21, 2015

មនុស្សអាយុពី២០ ឆ្នាំ​ ដល់៣០​ ឆ្នាំ


អាយុពី២០ ដល់៣០ ឆ្នាំអាយុមួយដែលមនុស្សពេញវ័យហើយក្លាយជាមនុស្សចាស់ទុំ ដឹងខុសដឹងត្រូវ ចេះគិតយ៉ាងច្បាស់លាស់ ហើយមានគំរោងអនាគតយ៉ាងច្បាស់លាស់។ នៅវ័យនេះ ជាអាយុដែលត្រូវធ្វើការសំរេចចិត្តយ៉ាងធំ ការសំរេចចិត្តការងារអនាគត់ គ្រួសារ។




តើប៉ុន្មានឆ្នាំទៀតខ្ញុំត្រូវរៀបការ? តើខ្ញុំត្រូវរៀបការនៅអាយុប៉ុន្មាន ? តើខ្ញុំត្រូវយកកូនប៉ុន្មានអ្នក ? តើខ្ញុំនឹងធើ្វអ្វីសំរាប់អនាគត់របស់ខ្ញុំ ? តើខ្ញុំធ្វើអ្វីសំរាប់ជីវិតរបស់ខ្ញុំ? តើនៅប្រាំឆ្នាំទៀតខ្ញុំនៅទីណា ធើ្វការអីគេ? ខណះពេលនេះគឺជាពេលដែលមនុស្សមានវិបត្តិជាច្រើន ការខកចិត្ត និងគ្រោះថា្នក់ នៃការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងភាពឯការ...។ បញ្ហាមួយទៀតដែលមនុស្សវ័យនេះភាគច្រើនតែងតែជួបប្រទះគឺបញ្ហាគូរស្រក ប្រចាំជីវិតរបស់គេ។ មានអ្នកខ្លះពិបាកក្នុងការរើសគូរអនាគតរបស់ខ្លួន។ តើខ្ញុំនឹងរៀបការជាមួយមនុស្សបែបណា?ការរៀបអាពាហ៍ពិពាហ៍ ជាគោលបំណងរបស់បុរសនារីភាគច្រើនដែលតែងប្រាថ្នាចង់បានមនុស្សដែលខ្លួនស្រឡាញពេញចិត្ត។ មនុស្សខ្លះចង់រៀបការនៅពេលដែលខ្លួនមានប្រាក់គ្រប់គ្រាន់និងមានការងារពិតប្រាកដ ទោះបីជាគេមានវ័យក្មេងក៏ដោយ។ តែមនុស្សខ្លះគេរងចាំពេលវេលាល្អសំរាប់រៀបការព្រោះគេចង់ទុកឪកាសសំរាប់រៀនសូត្រ និងដើរលំហែរជាមួយភាពជាកំលោះ ក្រមុំ។ បើតាមការសិក្សារបស់អ្នកចិត្តវិទ្យា បានតម្រូវឲ្យនារីរៀបការនៅអាយុ២៥ឆ្នាំព្រោះនៅអាយុនេះនារី បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ មានការងារធ្វើ មានគំនិតចាស់ទុំដែលអាចធ្វើជាម្តាយបាន និងជាពិសេសគឺនារីមានកំលាំងសំរាប់បង្កើតបុត្របានដោយគ្មានគ្រោះថ្នាក់នៅពេលឆ្ងងទន្លេរ។ ចំពោះបុរសវ័យដែលល្អសំរាប់រៀបការគឺនៅអាយុ ៣០ឆ្នាំព្រោះនៅវ័យនេះបុរសមានគំនិតចាស់ទុំ មានការងារធ្វើ មានទំនួសខុសត្រូវលើគ្រួសារ។

0 comments:

Post a Comment