Thursday, January 29, 2015

សាលាបច្ចេកទេសដុនបូស្កូ ខេត្ត​ កែប ការដង្ហែក្បួនសំរាប់បុណ្យកីឡាពណ៏

សាលាបច្ចេកទេសដុនបូស្កូ៖ ជារាងរាល់ឆ្នាំ នៅថ្ងៃ ទី ៣០​ ខែ ០១​ សាលាបច្ចេកទេសដុនបូស្កូទូទាំងប្រទេសតែងតែប្រារព្ធកម្មវិធីមួយដែលគេហៅថា បុណ្យកីឡាពណ៏ ដើម្បីគោរព្ធដល់លោក ឪពុក បូស្កូ ហើយក្នុងបុណ្យកីឡាពណ៏នោះសាលាបច្ចេកទេសដុនបូស្កូ បានប្រកាន់ភ្ជាប់នូវពណ៏ទាំង បួន ដើម្បីគោរព្ធដល់លោក ពុក យូហាន បូស្កូ





 ហើយក្នុងនោះរួមមាន ពណ៏ក្រហម ពណ៏ខៀវ ពណ៏លឿង ពណ៏ស៊ីជំពូ ហើយនៅក្នុងពណ៏នីមួយៗអោយភាពមុះមុតនិងក្លាហានដូចជាស្មារតីរបស់លោក ឪពុកបូស្កូ ។

  • ក្រហម តំណាងអោយភាពមុះមុត និង ក្លាហាន ស្តែងអោយឃើញថា យុវជនរបស់លោកឪពុក យូហាន បូស្កូ គឺជាយុវជនក្លាហានមោះមុតជំនះរាល់ឧបសគ្គ រាល់ការលំបាក តស៊ូក្នុងការៀនសូត្រ ការគោរពវិន័យ។
  •   ពណ៏ខៀវ តំណាងអោយភាពមានបារមី ភាពមានអំណាច ភាពមានមហិទ្ធិរឹទ្ធ និងភាពខ្លាំងក្លាគឺបញ្ជាក់អោយឃើញថា យុវជនដុនបូស្កូ គឺជាយុវជនដែលមានភាពរឹងមាំ ខ្លាំងក្លា ភ្នែកសុខភាពរាងកាយនិងផ្នែកបញ្ញាស្មាតី ជំនះ និងតស៊ូរាល់ឧបសគ្គក្នុងជីវិត និងរៀនសូត្រដោយទទូលបានកាគោរព្ធភាពកោតក្រែង ភាពសរសើរ និងភាពមានកិត្តិយសពីសំពណាក់ឪពុកម្តាយ គ្រូបារអាចាត្យ និងញាតិមិត្តបងប្អូន សង្គមមនុស្ស និងសង្គមការងារ។
  •   ពណ៏លឿង តំណាងអោយភាពអមតៈ ភាពយូអង្វែង និងភាពឋិតឋេរជេកាល គឺមានន័យថាយុវជនដុនបូស្កូ ជាយុវជនប្រកបដោយវិន័យ សិលធម៏ ចរិយាធម៏ ព្រមទាំងយុវជនដែលមានសម្ថភាពទាំងទ្រិស្តី និងការអនុវត្ត។ 
  • ស៊ីជំពូ តំណាងអោយ មិត្តភាព ការរួបរួម និងសាមគ្គីភាព នេះបញ្ជាក់អោយឃើញថា យុវជន ដុនបូស្កូ គឺជាកម្លាំងឈ្នូល ផ្នែកធនអានមនុស្សដ៏សំខាន់ ក្នុងការជួយជ្រោមជ្រែង អភិវឌ្ឍន៏ សង្គមគ្រួសា សង្គមមនុស្ស សង្គមជាតិ និងពិភពលោកទាំងមូល។




0 comments:

Post a Comment