Tuesday, December 23, 2014

ភាពខុសគ្នារវាងមនុស្សមានអាយុ ១ឆ្នាំ រហូតដល់ ៥ឆ្នាំ

• ភាពខុសគ្នារវាងមនុស្សមានអាយុ ១ឆ្នាំ រហូតដល់ ៥ឆ្នាំ
 • ហេតុអ្វីបានជាមនុស្សស្រីស្រលាញ់មនុស្សប្រុសមានចរិកដូចឪពុក
 • ហេតុអ្វីបានជាមនុស្សប្រុសស្រលាញ់មនុស្សស្រីមានចរិកដូចម្តាយ 
• ហេតុអ្វីបានជាកុមាមានការចងចាំបានរហ័ស យើងបានដឹងខ្លះរួចមកហើយថា ខួរក្បាលរបស់មនុស្សយើងចែកចេញជាពីផ្នែកគឺ ផ្នែកសម្បជញ្ញៈ និងផ្នែកអនុសម្បជញ្ញ។ អ្វីដែលយើងបានដឹង និងយល់និងចងចាំរហូតមកដល់ពេលនេះគឺតាមរយៈ សម្បជញ្ញៈ។ ការដឹងរបស់មនុស្សអំពីខ្លួនយើងគឺមានចំនួនតិចតួចណាស់ប៉ុន្តែអ្វីដែលមនុស្សមិនបានដឹង
មានចំនួនច្រើនណាស់។


អ្វីដែលមនុស្សមិនបានដឹងបានជះឥទ្ធិពលដល់ពួកគេនៅពេលបច្ចុប្បន្ននេះដល់ជីវិតរបស់ពួកគេជាខ្លាំង។ មនុស្សមានការទទួលឥទ្ធិពលយ៉ាងខ្លាំងនៅចន្លោះពេលដែលពួកគេមានអាយុចាប់ពី ០ ដល់ ៧ឆ្នាំ។ ពីព្រោះនៅចន្លោះនេះក្មេងបានទទួលការអប់រំ ពីអ្នកថែរក្សារបស់ពួកគេដូច ជាឪពុកម្តាយ ឬ អ្នកដែលបានមើលថែរក្សាគេកាលដែលពួកគេនៅពីក្មេង។ នៅក្នុងអាយុនេះក្មេងទទួលការអប់រំដូចជា ការរៀន និយាយ ស្ដាប់ ការរៀនដើរ ការរៀន ទំនាក់ទំនងជាមួយអ្នកដទៃ និង ការរៀនទទួលយក សង្គមខាងក្រៅ ព្រមជាមួយការរៀនទទួលយកវប្បធម៌និង សាសនា។ ដូចនេះហើយបានជាក្មេងដែលមានអាយុក្រោម ៧ឆ្នាំឆាប់ទទួលបានអ្វីរហ័សដែលយើងបានបង្រៀន។ ចំពោះបញ្ហា អនុសម្បជញ្ញៈ ធ្វើឲ្យក្មេងមានការចូលចិត្តឪពុកម្តាយរបស់ពួកគេតាមរយៈភេទខុសគ្នា។ បញ្ហានេះ ចំពោះក្មេងប្រុសមាន ចំណងចំណូលចិត្តស្រឡាញ់តែទៅលើម្តាយហើយស្អប់ ឪពុក ចំណែកក្មេងស្រីមានចំណង់ស្រឡាញ់ទៅលើឪពុក ហើយស្អប់ម្តាយរបស់គេ។ នេះបើយោងទៅតាម ចិត្តវិទ្យារបស់គ្រិច បុរាណមានរឿងពីរដែលបានកើតឡើងដូចនេះ ដែលរឿងមួយគេហៅថាស្មុគ្រស្មាញ «អូឌីពូស» (Oedipus complex)។ កាលនោះមានបុរសម្នាក់ឈ្មោះ អូឌីពូស (Oedipus) បានចូលចិត្តនិងស្រឡាញ់ម្តាយជាងឪពុករបស់ខ្លួន ហើយព្រមទាំងសំលាប់ឪពុកដើម្បីបានរៀបការជាមួយម្ដាយ។ ចំណែករឿងមួយទៀតគឺជា រឿងចិត្តវិទ្យារបស់គ្រិចដែរ មានារីម្នាក់ ឈ្មោះ Electra នារីម្នាក់នេះមានការចូលចិត្តតែទៅលើឪពុក ហើយនាងស្អប់ម្ដាយរបស់នាងខ្លាំងណាស់ រហូតដល់សម្លាប់ម្ដាយរបស់នាងដើម្បីបានរៀបការជាមួយឪពុករបស់ខ្លួន ដែលទស្សនៈនេះគេហៅថាស្មុគ្រស្មាញ «អេឡេកត្រា» (Electra Complex)។ ការដែលមានបញ្ហាដូចនេះព្រោះតែកាលពីនៅក្មេង ឪពុកឬម្តាយ ថ្នាក់ថ្នមកូន និង នៅជាមួយកូន មិនឲ្យកូន មានការភយ័ខ្លាច ដូចនេះនៅពេលដែលកូនធំឡើង កូន នៅតែស្រឡាញ់និងចង់នៅជាមួយ ពួកគាត់រហូត។ ប៉ុន្តែចំពោះកូនស្រីចង់នៅជាមួយឪពុក និង កូនប្រុសចង់នៅជាមួយម្តាយ ។ ទំាងនេះ គឺមកពី អនុសម្បជញ្ញៈរបស់ក្មេងដែលមានក្នុងខ្លួនរបស់គេតាំងតែនៅពីក្មេងមក។ ពេលខ្លះឪពុកមា្តយធ្វើការបំបែក កូនប្រុស ចេញពីម្តាយនិង បំបែក កូនស្រីចេញពីឪពុកដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងនៅពេលដែលពួកគេមានរ័យធំ។ ទោះជាមានការធ្វើបែបនេះក្តីក៏នៅតែ មានការចូលចិត្ត ដក់ជាប់នៅក្នុងអនុសម្បជញ្ញៈរបស់ក្មេង រហូត។ដូចនេះហើយបានជាពេលខ្លះ នារីៗ ចូលចិត្តរើសយកស្វាមី ដែលមានចរិក ស្រដៀង ឬប្រហាក់ប្រហែលទៅនឹងឪពុករបស់គេ ចំណែកឯបុរសៗ ជ្រើសយកភរិយាដែលមានចរិកលក្ខណៈស្រដៀង នឹងម្ដាយរបស់គេ ធ្វើជាប្រពន្ធ។
Add caption

0 comments:

Post a Comment