- យន្តហោះដែលអាចដឹកមនុស្សបានច្រើនដោយមិនចាំបាច់មានព្រលាន
- យន្តហោះចំឡែកដែលអាចចុះចតក្នុងទឹកបាន
- យន្តហោះមួយគ្រឿងទទួលរហស្សនាមជាបក្សីស្លាបដែកសមុទ្រ
- យន្តហោះដែលអាចដឹកមនុស្សបានរយូតដល់ ២០០០ នាក់ដែលមិនចាំបាច់មានព្រលានសំរាប់ចត
- យន្តហោះចំឡែកដែលមិនធ្លាប់បានឃើញពីរមុនមក
យន្តហោះមួយគ្រឿងទទួលរហស្សនាមជាបក្សីស្លាបដែកសមុទ្រ
ត្រូវបានគេរំពឹងថា គឺជាយន្តហោះសម្រាប់ថ្ងៃអនាគត់។
ក្រុមអ្នកស្រាវជ្រាវប្រចាំសកលវិទ្យាល័យ (
Imperial ) ក្នុងទីក្រុងឡុងដ៍
បានបង្កើតនូវគំនិតមួយនេះ
ទាក់ទងនឹងយន្តហោះដែលអាចជួយដោះស្រាយបញ្ហារបស់មនុស្សបាន។
យន្តហោះនេះមានលក្ខណៈពិសេសដូចជា អាចផ្ទុកអ្នកដំណើរបាន២០០០នាក់
ហើយអ្វីដែលសំខាន់នោះគឺយន្តហោះនេះថែមទាំងអាចចុះចតលើទឹកបាន
ដោយមិនចាំបាច់មានព្រលានយន្តហោះទំហំធំសម្រាប់ចុះចតនោះទេ។
ក្រុមអ្នកសិក្សាស្រាវជ្រាវបានបង្ហើបផងដែរថា
គម្រោងការមួយនេះកំពុងជួបប្រទះបញ្ហាខ្លះៗ ដោយសារតែព័ត៌មានពាក់ព័ន្ធនឹងផ្លូវទឹកដែលពួកគេទទួលបាននៅមានការខ្វះខាតនៅឡើយ។បច្ចុប្បន្នយន្តហោះធំជាងគេអាចដឹកអ្នកដំណើរបានត្រឹមតែ៨០០នាក់ប៉ុណ្ណោះ
ហើយប្រសិនបើយន្តហោះសមុទ្រនេះលេចចេញជារូបរាងមែន
វានឹងក្លាយទៅយន្តហោះទីមួយដែលអាចដឹកអ្នកដំណើរបានច្រើនបំផុត។
មាន៖( វូដេអួ )
- រួបភាព និង វីដេអូ ដកស្រង់មកពីរ៖ news.sabay.com.kh
Link រូបភាពទី១ http://cdn.sabay.com/cdn/news.sabay.com.kh/wp- content/uploads/2015/06/plane1.jpg?0bb167
Link រូបភាពទី2 http://cdn.sabay.com/cdn/news.sabay.com.kh/wp-content/uploads/2015/06/plane2.jpg?0bb167
0 comments:
Post a Comment