Tuesday, October 28, 2014

ប្រវត្តិសាស្រ្តភពផែនដីនិងភពព្រះច័ន្ទដោយលោកអ្នកអាចដឹងត្រឹមតែរយៈពេល​ពីរម៉ោង(មានវីដេអូ)



នៅពេលយើងចាប់ផ្តើមនិយាយអំពីប្រវត្តិសាស្រ្តផែនដីយើងនឹង ឆ្ងល់ថាដីដែលជាទីសា្នក់អាស្រ័យរបស់យើងរាល់
ថ្ងៃនេះមានកំណើតចាប់តាំងពីពេលណា?ហេតុអ្វីបានជាមាន ទឹក ដី ភ្នំ ទន្លេរ សមុទ្រ តើទាំងអស់នេះកកើត
ឡើងយ៉ាងដូចម្តេច? តើជីវិតដែលមាននៅលើផែនដី មានចាប់តាំងពីពេលណាមក? តើអ្នកជឿថាមានសត្វ
ដាយណូស័រ បានគ្រប់គ្រងផែនដីមុនវត្តមានរបស់មនុស្សដែរឬ? តើវត្តមានរបស់មនុស្សមានតាំង
ពីពេលណាមក?។អ្វីដែលយើងមិនទាន់បានដឹងច្បាស់អំពី អំពីខ្លួនយើង។ សំនួរទាំងអស់នេះនឹងបានបក
ស្រាយនៅពេលដែលអ្នកបានមើលវីដេអូឯកសារបស់ប្រវត្តិសាស្រ្តពិភពលោក។ វីដេអូនេះមានរយៈ
ពេលពីរម៉ោងហើយរៀបរាប់ចាប់តាំងពីការកកើតរបស់តារាទាំង ឡាយក៏ដូចជា ការកកើតនៃព្រះអាទិត្យ
របស់យើង ផែនដីដែលជាលំនៅស្ថានរបស់យើងដែរ។ ការបកសា្រយរបស់អ្នកវិទ្យាសាស្រ្តដែលបានបក
ស្រាយនៅក្នុងវីដេអូនេះ គឺបានចាប់ផ្តើម រៀបរាប់ចតាំងព134000000000មុន(13.4BillionsYears Before Us.)
 ព្រឹត្តិការណ៍ផ្ទុះបែក នៃ សកល ដែលគេឲ្យឈ្មោះ ថា ប៊ីគប៉ែង(Big Bang)។ ការផ្ទុះនេះធ្វើឲ្យ មានការបែក
ចេញ តារាផ្សេងៗចេញពីគ្នា និងមានការរីករាលដាល នៃសកលកាន់តែធំឡើងៗ។


ខណៈនោះដែរព្រះអាទិត្យរបស់យើង វាជាបំណែក នៃការផ្ទុះរបស់ សកលនោះ បានបង្កើត ជាទំរង់របស់ខ្លួនដោយ
 ធាតុអ៊ីដ្រូសែនជាចំបង និង មានធាតុផ្សេងៗទៀត ចូលគ្នាជាមួយអ៊ីដ្រូសែន បង្កើតជាចំហេះ។ ធូលីជាច្រើន
ដែលបានមកជាមួយព្រះអាទិត្យពីការផ្ទុះនៃសកល បាននៅ វិលជុំវិញព្រះអាទិត្យ បានកកើជាភពផ្សេងៗដូចជា៖
 ភពពុធ ភពសៅរ៍ ភពអង្គារ ភពព្រហស្បត្ត ភពសុក្រ ក្នុង នោះក៏មានភពផែនដី ផងដែរ។ នៅប្រហែល ជា450 000 000(4.5 Billion Years Ago) មុន មានភពមួយ មានទំហំប៉ុនភពអង្គបានហោះមក
បុកជាមួយភពផែនដី ខណៈពេលនោះផែនដីបានបែកជាបំណែក តូចៗ។ចំពោះភពបានបុកផែន មានបំណែក
ខ្លះចូលទៅក្នុងផែន និង បំណែកខ្លះទៀតជាមួយនិង ផ្នែកខ្លះនៃផែនដី បានហហោះខ្ទាតចេញពីផែនដី និងរង
ទំនាញគ្នាទៅវិញទៅមកជាមួយនឹងផែនដី។ការរងទំនាញគ្នាទៅវិញទៅមកធ្វើឲ្យបំណែកភព នោះបានក្លាយទៅ
ជាព្រះចន្ទ ដែលព្រះចន្ទ និងផែនដីទាញគ្នាទៅវិញទៅមក។ ការទាញគ្នានេះធ្វើឲ្យផែនដីមានលំនឹង រត់ត្រង់
នៅលើអក្ស័រាងស្វ៊ែរជុំវិញព្រះអាទិត្យ។ ទំនាញរបស់ព្រះចន្ទជួយបន្ថយ ល្បើនរបស់ផែនដីដែលកាលពីមិនទាន់
មានព្រះចន្ទវាធ្វើដំណើរ ៦ម៉ោងក្នុងថ្ងៃដើម្បីវិលជុំវិញព្រះអាទិត្យ តែនៅពេលដែលមានព្រះចន្ទផែនដី ធ្វើការ
វិលជុំវិញ ព្រះអាទិត្យមានរយៈពេល ២៤ម៉ោង និងវារត់ត្រង់នៅលើអក្ស័ ស្វ៊ែរ។ ព្រះចន្ទធ្វើឲ្យផែនដីចុះត្រជាក់ និង
 បង្កើតឲ្យមានការផ្លាស់ប្តូររដូវ។ ភាវៈរស់ដែលមានវត្តមាននៅលើភពផែនដីនេះក៏អាស្រាយដោយសារផែនដី
 ធ្វើទំនាញ ជាមួយព្រះចន្ទព្រោះបើសិនជា គ្មាព្រះចន្ទទេផែនដី នឹង វិលជុំវិញព្រះអាទិត្យក្នុងរយៈពេល ៦ ម៉ោងក្នុង
 មួយថ្ងៃ ផែនមិនអាចចុះត្រជាក់ គ្មានទំនាញជាក់លាក់ វិលជុំវិញខ្លួនឯងគ្មានទិសដៅ ហើយនៅលើភពផែនដីក៏គ្មាន
រដូវដែរ៕ ភពផែនដី មានព្រះចន្ទរបស់ខ្លួន នៅប្រហែល380 000 000 ឆ្នាំមុន(3.8 Billion Years Ago).។ នៅប្រ
ហែលជា 550 000 000( 550 Million Years Ago) ផែនដីចាប់ផ្តើមមានភាវៈធំៗនៅក្នុងទឹក នឹងចាប់ផ្តើមមានរុក្ខ
ជាតិ ដុះជាច្រើន។ប្រហែល300 000 000(30 million years ago) រុក្ខជាតិជាច្រើនមានស្លាប់ហើយរលួយកប់នៅ
ក្នុងដី ដែលសព្វថ្ងៃនេះ វាបានក្លាយជាកប្រងឥន្ទៈ។ ប្រហែលជា 250 000 000 (250 Million) មានការផ្ទុះភ្នំភ្លើង
ដែលធំជាងគេបំផុតនៅលើផែន ការផ្ទុះនេះ ធ្វើឲ្យ មានការបាត់បង់ជីវិត សត្វប្រហែល ៧០ភាគរយបានផុតពូជ។
 បន្ទាប់ក៏មានជីវិតភាវៈមួយទៀតបានកកើតឡើងនោះគឺ ដាយណូស័រ ដែលមានវត្តមាននៅលើផែនដីប្រហែល
 ជា 116 000 000 ឆ្នាំមុន(116 Million Years ago)។នៅខណៈនោះផែនដីទំាងមូលនៅជាប់គ្នា យ៉ាងធំ ដែលគេ
ហៅថាប៉ាងគៀ(Pangaea)ប្រហែលជា65000000ឆ្នាំមុនមានអាចម៍ផ្កាយមួយយ៉ាងធំបានធា្លក់មកលើផែនដី។

ពេលនោះផែនដីទាំងមូលត្រូវបាន បំផ្លាញ មានពពកជាធូលី បានបិទបាំងព្រះអាទិត្យ ដែលធ្វើឲ្យយុគ្គរបស់ដាយណូស័រក៏
បានផុតពូជនៅពេលនោះទៅ។ ការផុតពូជរបស់ដាយណូស័រ បន្សល់ទុកនូវ ជីវិត សត្វ ថនិកសត្វ ដែលជាពពួក
សត្វដែលចិញ្ចឹមកូនដោយទឹកដោះនិងមានម្រាម សំរាប់ចាប់កាន់។ប្រហែលជា 100 000 00(10 Million Years ago)
មានការលេចឡើង នៃភ្នំហិមាល័យ។ ប្រហែលជា 26 00 000(2.6 Million years ago) មានការចាប់ផ្តើមវិវត្តន៍
 មនុស្ស ពីប្រភេទសា្វ។ ប្រហែលជា800000(80thousands)មនុស្សបានរកឃើញភ្លើងសំរាប់ប្រើប្រាស់ និង សំរាប់
ការពារខ្លួនពីសត្វសាហាវ។ប្រហែលជា 200 000មនុស្សចាប់ផ្តើចេះនិយាយដោយសារមានការវិវត្តន៍ បំពង់សំលេង
 ដែលមនុស្ស អាចនិយាយ និង ធ្វើការទំានាក់ទំនងគ្នាតាមរយៈការនិយាយមុនពេលដែលមនុស្សចេះនិយាយពួកគេធ្វើការទំនាក់ទំនងគ្នាតាមរយៈ
ការមើលនិងតាមរយៈកាយវិការប៉ុនណោះនៅប្រហែល50000ឆ្នាំមុនមានការកកើតទឹកកកនៅប៉ូលខាងជើង ខណៈ
ពេលពេលនោហដែរមនុស្សអូម៉ូសាព្យានបានចាប់ផ្តើមធ្វើការផ្លាស់ប្តូរទីស្ថានចេញពីទ្វីបអាហ្វ្រិចទៅទ្វីបផ្សេងៗ
ទៀត ដូចជា ទ្វីបអ៊ឺរុប អាស៊ី និង អូស្ត្រាលី។ ប្រហែលជា 30 000 មនុស្សអូម៉ូសាព្យាន បានមកដល់ ទ្វីប អ៊ឺរុប
 ជាលើកទី១តាមការបកស្រាយរបស់វីដេអូនេះបានបង្ហាញថាមនុស្សអូម៉ូសាព្យានបានផ្លាស់ប្តូរទីលំនៅ ដើមម្បី
 ស្វែងរកអាហារ ពីទ្វីបអាព្រិច ទៅទ្វីបផ្សេងៗទៀតដូចជា អ៊ឺរុប អាស៊ី និង អូស្ត្រាលី។ មនុស្សដែលមាននៅលើ
ផែនដីយើងសព្វថ្ងៃគឺជាប្រភេទមនុស្សតែមួយដែលគេហៅថាក្រុមអូម៉ូសាព្យាងដែលក្របនេះមកពីទ្វីអាព្រិច។
 ហើយមនុស្សប្រភេទផ្សេងទៀតបានបាត់បង់ផុតពូជពីផែនដីអស់ហើយនេះបញ្ជាក់ថាយើងជាមនុស្សប្រភេទ
តែមួយដែលមានប្រភពនិងដើមកំណើតនៅទ្វីបអាព្រិចចំពោះពណ៌នៅស្បែករបស់មនុស្សមានការខុសគ្នាទៅតាម
តំបន់រស់នៅរបស់ពួកគេនិងឥទ្ធិពលនៃអាកាសធាតុមនុស្សចាប់ផ្តើមអភិវឌ្ឍន៍ពេលដែលពួកគេចេះនិយាយនិង
ចាប់ផ្តើមអភិវឌ្ឍន៍ភាសា មនុស្សចាប់មានសិស្បៈ អក្សរ តាមរយៈការធ្វើកសិកម្ម និងប្រកមរបបរផ្សេងៗ។

ដើម្បីអោយរិតតែច្បាស់សូមចុចមើល(វីដេអូ)


0 comments:

Post a Comment